ព្រះមហាក្សត្រិយានីនៃព្រះរាជាណាចក្រអេស៉្បាញ យាងទស្សនាកម្មវិធីសាលារៀនបើកចំហ ដែលជា គម្រោងសហការផ្ដួចផ្ដើមរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការវិទ្យាស្ថានបើកទូលាយ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាដើម្បីលើកកម្ពស់គុណភាពអប់រំនៅប្រទេសកម្ពុជា ។
ថ្ងៃនេះ ព្រះមហាក្សត្រិយានី សូហ្វីយ៉ា នៃព្រះរាជាណាចក្រអេស្ប៉ាញបានយាងធ្វើទស្សនកិច្ចនៅវិទ្យាស្ថានជាតិអប់រំ ដែលជាស្ថាប័នអប់រំមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកបណ្ដុះបណ្ដាលគ្រូបង្រៀននៅគ្រប់វិទ្យាល័យទាំងអស់ក្នុងប្រទេសកម្ពុជា ។
នៅវិទ្យាស្ថានជាតិអប់រំ ព្រះមហាក្សត្រិយានីបានយាងទតទីកន្លែងនៃកម្មវិធីសាលារៀនបើកចំហដែលជាគម្រោងផ្ដួចផ្ដើមដើម្បីបញ្ចូលបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ជាភាសាខ្មែរក្នុងប្រព័ន្ធអប់រំ ។









