សិក្ខាសាលា​ចែក​រំលែក​ចំណេះ​ដឹង​បច្ចេកវិទ្យា និង​សហគ្រិនភាព​"​បារខែម​កំពង់​ចាម​"

សកម្មភាព​​របស់​សិក្ខាកាម​ ក្នុង​ឱកាស​បើក​កម្មវិធី​ពិព័រណ៍​កម្មវិធី​បារខែមកំពង់ចាម។
កំពង់ចាម​ថ្ងៃ​ទី​២៣៤ ​ខែសីហា ឆ្នាំ២០១៣
រូប​ភាព៖​ ពី​BarCamp​ KampongCham Page Facebook
ថ្ងៃ​ទី​១២ កញ្ញា​ ២០១៣ កំពង់ចាម​៖​​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្មវិធី​បារខែម​កំពង់​ចាម​បាន​​រៀប​ចំ​ឡើង​នៅ​ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខា​ខេត្ត​កំពង់ចាម ចាប់​ពី​​ថ្ងៃ​ទី ២៤-២៥ ខែ​សីហា ឆ្នាំ២០១៣ ហើយ​ក៏​ជា​លើក​ទី​៣​​ដែល​កម្មវិធី​បារខែម​បាន​រៀប​ចំឡើង​ក្នុង​ឆ្នាំ២០១៣។

 

កម្មវិធី​នេះ​​បាន​ផ្ដល់​ឱកាស​​ឲ្យអ្នក​ចូលរួម​ចំនួន​សរុប​ ៦៥០​នាក់​​​ដែល​ជា ​យុវជន ​​សហគ្រិន អ្នកជំនួញ អ្នក​វិនិយោគ អ្នកច្នៃប្រឌិត និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​​ធ្វើការ​លើ​កិច្ច​អភិវឌ្ឍន៍​ក្នុង​ វិស័យ​ផ្សេង​ៗ មក​ពី​​​​​​ខេត្ត​កំពុង​ចាម រាជធានី​ភ្នំពេញ ក៏​ដូច​ជា​បណ្ដាល​ខេត្ត​មួយ​ចំនួន​ មក​​ជួបជុំ​គ្នា តាម​រយៈ​កម្មវិធី​ SPICE របស់​វិទ្យាស្ថាន​បើក​ទូលាយ ក្រោម​ការ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) និង​បណ្ដា​ដៃ​គូ​សហការ​​ផ្សេងៗ​ទៀត។ <--break->
ក្នុង​កម្មវិធី​បារខែម​កំពង់​ចាម កម្មវិធី​ SPICE​បាន​​បាន​ អញ្ជើញ​​អង្គការ​មក​ពី​​​ខេត្ត​ មណ្ឌលគីរី រតនគីរី ក្រចេះ​ ស្ទឹង​ត្រែង កំពង់​ធំ និង​កំពង់ចាម​​​​ ឲ្យ​ចូល​វគ្គ​បណ្ដុះបណ្ដាល​​ជា​មួយ​អ្នក​ចូល​រួម​ផ្សេង​ទៀត​ក្នុង​​៩​ ប្រធានបទ ដែល​បាន​រៀបចំ​ផ្ដល់​ជូន​ដោយ​ក្រុម​ការងារ​របស់​កម្មវិធី​ SPICE ​។ ក្នុង​គោល​បំណង​បង្កើន​ការ​យល់​ដឹង និង​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន និង​សារ​គមនាគមន៍​ជា​​មូលដ្ឋាន​ ប្រធានបទ​ដែល​បណ្ដុះបណ្ដាល​ជូន​ដល់​អ្នក​ចូលរួម​មាន៖ 

 

  1. របៀប​វាយ​ខ្មែរ​យូនីកូដ​ ក្នុង​កុំព្យូទ័រ និង​ទូរស័ព្ទ​ទំនើប
  2. កម្មវិធី​ការិយាល័យ​ភាសាខ្មែរ (Open Office) ​
  3. ប្រព័ន្ធ​​ឆ្លើយ​តប​ជា​សំឡេង (IVR) សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន
  4. របៀប​បង្កើត​ប្រព័ន្ធ​​ឆ្លើយ​តម​ជា​សំឡេង (IVR) សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន
  5. មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ណែនាំ​ ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម
  6. របៀប​ដំឡើង​ពុម្ព​អក្សរ​ជា​ភាសាខ្មែរ​នៅ​លើ​ទូរស័ព្ទ​ដៃ​ទំនើប​មិន​ចាំ​បាច់កែ​ប្រព័ន្ធ​ទូរស័ព្ទ​​​(Root)
  7. របៀប​បម្លែង​ ពុម្ព​អក្សរ​ចាស់​ៗ មក​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ
  8. ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ និង​ការ​ទំនាក់ទំនង
  9. និង​​បច្ចេកវិទ្យា​លើ​បណ្ដាញ​​ក្នុង​ទូរស័ព្ទ(Google Translate Google Maps, Google Drive, Google+...)។

 

អ្នក​ចូលរួម​នៅ​ក្នុង​ប្រធាន​បទ​ដែល​រៀបចំ​ដោយ​កម្មវិធី SPICE មាន​ចំនួន​សរុប​ទាំង​អស់ ៥០៨​នាក់​ ។ ប្រធាន​បទ​ដែល​ទាកទាញ​អ្នក​ចូលរួម​ច្រើន​ជាង​គេ​មាន «ប្រព័ន្ធ​​ឆ្លើយ​តប​ជា​សំឡេង (IVR) សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន» និង«របៀប​វាយ​ខ្មែរ​យូនីកូដ​ ក្នុង​កុំព្យូទ័រ និង​ទូរស័ព្ទ​ទំនើប» ។

 

អត្ថាបទ​ទាក់ទង៖

 

ការ​ខិត​ជិត​ដល់​ថ្ងៃ​ប្រារព្ធ​កម្មវិធី​បារខែម​កំពង់​ចាម​ 

 

 

កម្ពុជា