គោលគំនិតសំខាន់ៗជាទូទៅនៃកម្មវិធីរបស់យើងខ្ញុំ គឺសម្របសម្រួលការប្រាស្រ័យទាក់ទង ការចែករំលែកចំណេះដឹង និងសមភាពយែនឌ័រ តាមរយៈការប្រើប្រាស់ ដោយមានយុទ្ធសាស្ត្រត្រឹមត្រូវនូវបច្ចេកវិទ្យា គមនាគមន៏ និងពត៌មានវិទ្យា (ICT) និងការប្រើប្រាស់ភាសាខ្មែរក្នុងកំព្យូទ័រ ។
នាពេលបច្ចុប្បន្ននេះ យើងខ្ញុំដំណើរការកម្មវិធីចំនួនប្រាំដូចខាងក្រោម៖
- កម្មវិធីកុំព្យូទ័រភាសាខ្មែរ
- កម្មវិធីស្ត្រី
- កម្មវិធីសិក្សាបើកទូលាយ
- កម្មវិធីផ្សព្វផ្សាយ
- កម្មវិធីវចនានុក្រមភាសាខ្មែរ

សម្រួលដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងប្រទេស ដោយលក្ខណៈសមភាព តាមរយៈការប្រើប្រាស់ភាសាជាតិនិងកម្មវិធីកូដបើកចំហក្នុងវិស័យបច្ចេកវិទ្យា គមនាគមន៏ ពត៌មានវិទ្យា (ICT) ។ ផ្តល់លទ្ធភាពដល់ការបង្រៀន ICT ដល់អង្គការមិនមែនរដ្ឋាភិបាល សាលារៀន និងការប្រើប្រាស់ ICT ក្នុងសហគ្រាសធុនតូចនិងមធ្យម និងរាជរដ្ឋាភិបាល ។ កាត់បន្ថយគម្លាតរេខូបនីយកម្ម ដោយផ្តល់ឱកាសការងារដែលទាមទារការប្រើប្រាស់កុំព្យូទ័រ ទៅដល់អ្នកដែលមិនមានលទ្ធភាពសិក្សាភាសាបរទេស ។
យើងខ្ញុំក៏ចូលរួមផងដែរក្នុងការអភិវឌ្ឍន៍កម្មវិធីកូដបើកចំហនិងវិធីសាស្ត្រ ដើម្បីសម្រួលដល់ការបកប្រែកម្មវិធីកុំព្យូទ័រ ដល់ប្រទេសកំពុងអភិវឌ្ឍន៍(គំរោង WordForge www.wordforge.org, សហការជាមួយ translate.org.za ក្នុងប្រទេសអាហ្វ្រិកខាងត្បូង)
សកម្មភាពដែលអនុវត្តដោយកម្មវិធីកុំព្យូទ័រភាសាខ្មែររួមមាន៖
- ធ្វើអោយមានខ្នាតគំរូនូវក្តារចុចខ្មែរយូនីកូដ ផលិតពុម្ពអក្សរ និងកិច្ចការផ្សេងៗទៀត ដើម្បីធានានូវការអនុវត្តន៍ត្រឹមត្រូវ និងការប្រើប្រាស់ខ្មែរយូនីកូដ។
- ផ្តល់និងថែរក្សាកម្មវិធីកូដបើកចំហជាភាសាខ្មែរ។ កម្មវិធីបកប្រែជាភាសាខ្មែររួមមានកម្មវិធីដែលអាចដំណើរការលើគ្រប់ប្រព័ន្ធដំណើរការទាំងអស់ ( មានដូចជា៖កម្មវិធី ការិយាល័យ -OpenOffice.org កម្មវិធីមយូរ៉ា -FireFox កម្មវិធីមេខលា -Thunderbird កម្មវិធីសំរាប់ប្រើសារអេឡិចត្រូនិចលើអ៊ិនធើណិត -IMP កម្មវិធីប្រព័ន្ធគ្រប់គ្រងខ្លឹមសារ -Drupal) និងប្រព័ន្ធដំណើរការ Open SuSE 10.2.
- ចងក្រងសៀវភៅសំរាប់អ្នកប្រើប្រាស់កម្មវិធី និងមេរៀនសំរាប់វគ្គបណ្តុះបណ្តាលបង្រៀននិងជួយដល់គ្រូបង្រៀនក្នុងការបង្ហាត់បង្រៀនអំពីការប្រើប្រាស់កម្មវិធីទាំងនេះ។
- យើងខ្ញុំបាន បណ្តុះបណ្តាល គ្រូបង្រៀនបានជាង៥០០នាក់ អំពីរបៀបបង្រៀនការប្រើប្រាស់កម្មវិធីជាភាសាខ្មែរទាំងនេះ។
- យើងខ្ញុំបានរៀបចំការប្រកួតវាយអក្សរយូនីកូដ និងការប្រើប្រាស់កម្មវិធីការិយាល័យ (OpenOffice.org) ដើម្បីជំរុញលើកទឹកចិត្ត អោយយុវជននិងយុវនារី រៀនសូត្រអំពីការវាយអត្ថបទនិងប្រើប្រាស់កម្មវិធី OpenOffice.org ជាភាសាខ្មែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលតំបន់បណ្តាញកម្មវិធីកុំព្យូទ័រភាសាខ្មែរតាមរយៈអាស័យដ្ឋាន www.khmeros.info
ការភ្ជាប់ទំនាក់ទំនងនិងការចងជាបណ្តាញ ជាមួយនឹងអង្គការទាំងអស់ដែលធ្វើការទាក់ទងនឹងបញ្ហាស្ត្រីនិងសមភាពយែនឌ័រក្នុងប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា គមនាគមន៏ និងពត៌មានវិទ្យា(ICT)ជាយុទ្ធសាស្ត្រ។ សកម្មភាពនៃកម្មវិធីនេះរួមមាន៖
-
ផ្តល់តំបន់បណ្តាញជាមធ្យោបាយសម្រាប់អង្គការស្ត្រីក្នុងប្រទេសកម្ពុជា ចែករំលែកព័ត៌មាន ណែនាំពីសកម្មភាពការងាររបស់អង្គការនិមួយៗ ទៅកាន់អង្គការនិងបណ្តាញដ៏ទៃទៀត ។
- រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវិចារណកថា ដើម្បីពិនិត្យឡើងវិញនូវទិដ្ឋភាពផ្សេងៗនៃបញ្ហារបស់ស្ត្រី និងស្នើរឡើងនូវទិសដៅក្នុងការអភិវឌ្ឍន៍តំបន់បណ្តាញ ឬព័ត៌មានដែលតំបន់បណ្តាញនោះគួរតែមាន និងការណែនាំក្នុងការសរសេរវិចារណកថា ។
- ផ្តល់ឧបករណ៍អេឡិចត្រូនិចដូចជាបញ្ជីសំបុត្ររួម កំណត់ហេតុបណ្តាញ វេទិការ និងជំរុញយ៉ាងសកម្មទៅលើការលើកទឹកចិត្តដល់បុរសនិងស្ត្រីអោយចែករំលែកគំនិត មតិយោបល់ និងបទពិសោធន៍ដែលទាក់ទងនិងការរស់នៅនិងបញ្ហាសមភាពយែនឌ័រ
- រៀបចំវេទិការស្ត្រី ដើម្បីអោយមានការពិភាក្សាបើកទូលាយ លើប្រធានបទទាក់ទងនឹងស្ត្រី ។
- ផ្តល់វគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់ បចេ្ចកវិទ្យា គមនាគមន៏ និងពត៌មានវិទ្យា(ICT) ដល់ស្ត្រី។ ការបណ្តុះបណ្តាលក៏នឹងផ្តល់ចំណេះដឹងអំពីសិទ្ធិទាក់ទងនឹងបច្ចេកវិទ្យា គមនាគមន៏ និងពត៌មានវិទ្យា(ICT) ដល់សិក្ខាកាមស្ត្រីផងដែរ ។
ផ្តល់ចំណេះដឹង ទាក់ទងនឹងរបៀបបង្កើតនិងគ្រប់គ្រងការសិក្សា តាមរយៈអេឡិចត្រូនិច និងប្រព័ន្ធគ្រប់គ្រងការសិក្សាតាមរយៈអេឡិចត្រូនិចជាភាសាខ្មែរ ដោយឥតគិតថ្លៃដល់ស្ថាប័នអប់រំ ក្នុងប្រទេសកម្ពុជា ដើម្បីអោយស្ថាប័នទាំងនោះ អាចបង្កើតនិងគ្រប់គ្រងវគ្គសិក្សាតាមរយៈអេឡិចត្រូនិចដោយខ្លួនឯងបាន។
ជាវេទិកាបើកទូលាយនៅលើអិនធឺណិតដែលមានវិចារណកថាប្រចាំសប្តាហ៍ និងព័ត៌មានពីប្រទេសកម្ពុជា ដើម្បីជំរុញអោយមានការពិភាក្សាអំពីសង្គមនិងនយោបាយ និងទំលាប់ក្នុងការប្រាស្រ័យទាក់ទង ។ cambodiamirror.wordpress.com









