គ្រប់កម្មវិធីទាំងអស់របស់វិទ្យាស្ថានបើកទូលាយត្រូវបានធ្វើឡើងតាមយុទ្ធសាស្ត្រដើម្បីឲ្យប្រាកដថាបច្ចេកវិទ្យា សម្រាប់សង្គម និងសេដ្ឋកិច្ច គឺមានប្រយោជន៍ សម្រាប់សង្គមកម្ពុជា ។
(ចុចទីនេះដើម្បីមើលគម្រោងចាស់របស់វិទ្យាស្ថានបើកទូលាយ)
កម្មវិធីនេះគឺជាកម្មវិធីគ្រឹះដែលជួយទ្រទ្រង់កម្មវិធីផ្សេងទៀតទាំងអស់របស់វិទ្យាស្ថានបើកទូលាយ ។ កម្មវិធីនេះបើកទ្វារចំហសម្រាប់ការបកប្រែ និងការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាជាមួយទស្សនៈវិស័យ ដែលភាសា នឹងមិនមែនជារបាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យា ការអភិវឌ្ឍន៍ និងការសិក្សានោះទេ ។ បេសកម្មរបស់កម្មវិធីគឺធានាថា បច្ចេកវិទ្យាជាភាសាមូលដ្ឋាន នឹងមានសម្រាប់មនុស្សទាំងអស់ ហើយវាត្រូវបានប្រើសម្រាប់ការរីកចម្រើនផ្នែកវប្បធម៌ អប់រំ និងសេដ្ឋកិច្ច ។
The Ministry of Education, Youth and Sport and the Open Institute jointly implement the Open Schools program with a belief that effective use of ICT can improve the quality of education. The program is committed to ensure the development of all the necessary tools required to improve the quality of education through the use of ICT, including the necessary plans, computer programs in Khmer language, curricula, distance learning methodology, training materials, and technology for sustainability. The Program will also ensure that teachers receive the necessary training and support. A Master Plan and Action Plan of ICT in Education will be one of the key important results of the program.
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញឲ្យមាននូវការអភិវឌ្ឍន៍សង្គម និងសមភាពយេនឌ័រតាមរយៈការចែករំលែកនូវព័ត៌មាន និងការប្រាស្រ័យទាក់ទង។ កម្មវិធីនេះក៏បង្កើតឲ្យមាននូវការបង្កើនកិច្ចសហការខ្លាំងថែមទៀតក្នុងចំណោមបណ្ដាអង្គការ និងសកម្មជនស្ត្រី តាមរយៈការផ្ដល់ជូននូវកន្លែងសម្រាប់ចែករំលែក និងពិភាក្សាអំពីបញ្ហារបស់ស្ត្រីលើវិបផតថលស្ដីអំពីស្ត្រី។ កម្មវិធីស្ត្រីក៏បង្កើតឡើងក្នុងគោលបំណងជួយស្ត្រីលើកកម្ពស់ការចូលរួម ដោយសមភាពរវាងស្ត្រី និងបុរសក្នុងការអភិវឌ្ឍន៍សង្គម ដែលក្នុងនោះស្ត្រីអាចអនុវត្តន៍សិទ្ធិរបស់ខ្លួន ដោយមានតុល្យភាព និងអាចកសាងសមត្ថភាព ដើម្បីក្លាយជាអ្នកមានភាពម្ចាស់ការ និងបង្កើនការចូលរួមរបស់ស្ត្រី ក្នុងសកម្មភាពសង្គម និងគោលនយោបាយ តាមរយៈការធានាឲ្យមាននូវរាល់ព័ត៌មានចាំបាច់ជាភាសាខ្មែរ សម្របសម្រួល និងជំរុញការប្រាស្រ័យទាក់ទងរវាងសកម្មជនយេនឌ័រ។
This joint program between the Ministry of Education, Youth and Sport and the Open Institute aims at building e-learning know-how for staff of higher educational institutions and adult education training centers. We develop a complete resources for e-learning that include high quality e-learning development and management content, reusable technology for e-learning, e-learning training and research on e-learning development progress.
ដោយចាប់ផ្ដើមជាគម្រោងដើម្បីបង្កើតកម្មវិធីអេឡិចត្រូនិកដើម្បីគាំទ្រការប្រើប្រាស់ភាសាខ្មែរ (កម្មវិធីពិនិត្យអក្ខរាវិរុទ្ធ និងវចនានុក្រមអេឡិចត្រូនិក) ជាគម្រោងបានធ្វើឲ្យធនធានវចនានុក្រមដែលមានទាំងអស់សម្រាប់ភាសាខ្មែរ (វចនានុក្រមចាស់ៗ) ដែលភាគច្រើនស្ទើរតែបាត់បង់ក្នុងរបបសម្លាប់រង្គាលខ្មែរក្រហម ។ តាមឯកសារយោងវចនានុក្រមភាសាខ្មែរមាននិយមន័យសម្រាប់ ១៧០០០ពាក្យនៃពាក្យបច្ចុប្បន្នចំនួន៥០០០០ពាក្យ (ដោយមិនបានបញ្ចូលទៅក្នុងផ្នែកណាមួយជាក់លាក់) ការរីកចម្រើននៃវចនានុក្រមខ្មែរគឺត្រូវធ្វើតាមរយៈការសរសេរ និយមន័យនៃពាក្យដែលមិនទាន់មាន ។ នេះគឺជាដំណើរការដ៏វែង ប៉ុន្តែគម្រោងបានចាប់ផ្ដើមរួចហើយ ហើយសង្ឃឹមថាក្នុងកំឡុងពេលប៉ុន្មានឆ្នាំក្រោយ វានឹងអាចមានវចនានុក្រមភាសាខ្មែរដែលមានពាក្យ ៥០០០០ ពាក្យ ក្នុងនោះ ។
ដ្យាក្រាមខាងក្រោមបង្ហាញអំពីការទំនាក់ទំនងគ្នារវាងកម្មវិធីទាំងអស់របស់វិទ្យាស្ថានបើកទូលាយ៖
សម្រាប់ព័ត៌មានលម្អិតនៃកម្មវិធីនីមួយៗ សូមចូលមើលក្នុងតំណដែលភ្ជាប់ជាមួយផ្នែកកម្មវិធី។