Click here if you can't read the Khmer text

ចូលរួម​កិច្ច​ពិភាក្សា​ដើម្បី​​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា

ចូលរួម​កិច្ច​ពិភាក្សា​ដើម្បី​​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា

ដើម្បី​ចូល​រួម​អបអរ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា ​វិបផតថល​ស្ដី​អំពី​ស្ត្រី http://women.open.org.kh ​សូម​​អញ្ជើញ​ និង​សូម​លើក​ទឹកចិត្ត​ លោក លោកស្រី អ្នកនាង​ កញ្ញា​​ ចូល​រួម​ក្នុង​​​កិច្ចពិភាក្សា​​លើ​មធ្យោបាយ​ទំនាក់ទំនង​ទាំង​បី​ដែល​មាន​លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី​​​ រួមមាន កំណត់ហេតុបណ្ដាញ វេទិកា​លើ​បណ្ដាញ និង​បញ្ជី​សំបុត្រ​រួម​ ​ជុំវិញ​ប្រធាន​បទ «ស្ត្រី​ចូល​រួម​ក្នុង​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ការងារ​សង្គមជាតិ » ដែល​​​នឹង​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ រហូត​ដល់ ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ២០០៩។  

កិច្ចពិភាក្សា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចូលរួម​លើក​កម្ពស់​ការ​យល់ដឹង​របស់​ប្រជាជន​អំពី​សិទ្ធិ​ស្ត្រី​ និង​ជំរុញ​ការ​អនុវត្ត​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ព្រម​ទាំង​បង្កើន​កិច្ចសហការ​ និង​​ពង្រីក​នូវ​វប្បធម៌​នៃ​ការ​ចែក​រំលែក​​ព័ត៌មាន និង​បទពិសោធន៍​ រវាង​ស្ថាប័ន និង​អង្គការ​ដែល​ធ្វើ​ការ​អំពី​ស្ត្រី និង​បុគ្គល​ ​អំពី​បញ្ហា​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា។​

១. ផល​ប្រយោជន៍​សម្រាប់​អ្នក​ចូល​រួម​

លោក​ លោកស្រី អ្នក​នាង​កញ្ញា​ ​ដែល​បាន​ចូល​រួម​​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​ពិភាក្សា​លើ​មធ្យោបាយ​ទំនាក់ទំនង​ណា​មួយ​​លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី នឹង​ត្រូវ​បាន​លើក​ទឹកចិត្ត​តាម​រយៈ​ការ​ផ្ដល់​ជូន​ជា​ប័ណ្ណ​សរសើរ​ និង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​វេទិកា​ស្ត្រី​ រៀបចំ​ឡើង​ដោយ​កម្មវិធី​ស្ត្រី ​នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ ជា​រៀងរាល់​២​ខែ ក្នុង​គោលបំណង​ពិភាក្សា​អំពី​បញ្ហា​ស្ត្រី។
ប័ណ្ណ​សរសើរ​​​នឹង​ត្រូវ​ផ្ដល់​ជូន៖

  • ប័ណ្ណ​សរសើរ​ចំនួន​ ០១​ ​សម្រាប់​ការ​ពិភាក្សា​នៅ​ក្នុង​កំណត់​ហេតុ​បណ្ដាញ
  • ប័ណ្ណ​សរសើរ​ចំនួន​ ០១ ​​សម្រាប់​ការ​ពិភាក្សា​នៅ​ក្នុង​​​​​​​​វេទិកា​លើ​បណ្ដាញ និង
  • ប័ណ្ណ​សរសើរ​ចំនួន​ ០៣ ​សម្រាប់​ការ​ពិភាក្សា​នៅ​ក្នុង​បញ្ជី​សំបុត្រ​រួម

២. តើ​លោក​ លោកស្រី អ្នក​នាង កញ្ញា អាច​ចូល​រួម​ក្នុង​កិច្ចពិភាក្សា​នេះ​​​តាមរបៀប​ណា?

ជា​ការ​ងាយ​ស្រួល​ណាស់ ដោយ​ លោក លោកស្រី អ្នកនាង​ កញ្ញា​ គ្រាន់​តែ​ចូល​ទៅ​​វិបផតថល​ស្ដី​អំពី​ស្ត្រី http://women.open.org.kh និង​ចូល​រួម​នៅ​ក្នុង​ការ​ពិភាក្សា​​​តាម​មធ្យោបាយ​ទំនាក់ទំនង​​ដែល​​មាន​នៅ​ផ្នែក​ខាង​ឆ្វេង​ដៃ ដូច​ជា៖

អ្វី​ដែល​កាន់​តែ​ងាយ​ស្រួល និង​ពិសេស​ថែម​ទៀត​នោះ គឺ​រាល់​កិច្ចពិភាក្សា​នេះ​នឹង​ត្រូវ​ពិភាក្សា​​ជា​ភាសា​ខ្មែរ។
សម្រាប់​ព័ត៌មាន​លំអិត សូម​ចូល​កាន់​វិបផតថល​ស្ដី​អំពី​ស្ត្រី៖ ​​​http://women.open.org.kh ឬ​ទំនាក់ទំនង​មក​កាន់​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ ដែល​មាន​អាសយដ្ឋាន ផ្ទះ​លេខ ១៩A ផ្លូវ ៣៧៦៤ សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ លេខ​ទូរស័ព្ទ (៨៥៥-២៣) ២២៤ ៨២១, អ៊ីមែល​៖ women@open.org.kh

Share this on: