-
24/03/2008
-
18/12/2007
-
19/11/2007
-
17/10/2007
-
10/08/2007
-
10/08/2007
អង្គការវិទ្យាស្ថានបើកទូលាយ នឹងប្រកាសជ្រើសរើសបុគ្គលិក តាមរយៈតំបន់បណ្តាញនេះ ក៏ដូចជាតាមរយៈ កាសែត និងតំបន់បណ្តាញការងារផ្សេងៗទៀត។ ឪកាសការងារបើកទូលាយដោយស្មើភាព សម្រាប់បេក្ខជនដែលមានសមត្ថភាពទាំងពីរភេទ។ ស្ត្រីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។
នៅពេលដាក់ពាក្យសុំចូលបំរើការងារនៅអង្គការវិទ្យាស្ថានបើកទូលាយ បេក្ខជនត្រូវយកចិត្តទុកដាក់ទៅលើចំនុចដូចខាងក្រោម៖
- លិខិតស្នើសុំបំរើការងារដែលសរសេរយ៉ាងត្រឹមត្រូវ មានរបៀប មានចុះហត្ថលេខា និងពិព័ណនាអំពីសមត្ថភាពនិងបទពិសោធន៍ ដែលឆ្លើយតបទៅនឹងលក្ខណវិនិឆ័យនៃការជ្រើសរើស និងអំពីចំណាប់អារម្មណ៍ទៅលើការងារ។
- ប្រវត្តិរូប និងអាស័យដ្ឋានដែលជាពត៌មានថ្មី ច្បាស់លាស់ដែលងាយស្រួលក្នុងការទំនាក់ទំនង ជាពិសេសគឺអាស័យដ្ឋានសារអេឡិចត្រូនិចនិងលេខទូរស័ព្ទ និងភ្ជាប់មកជាមួយនូវឯកសារទាក់ទងផ្សេងៗទៀត ។
- នៅលើខ្នងសំបុត្រ សូមបញ្ជាក់អំពីមុខងារការងារដែលស្នើសុំ ឧទាហរណ៍ "ដាក់ពាក្យសំរាប់តួនាទីអ្នកគ្រប់គ្រងហិរញ្ញវត្ថុ " និងផ្ញើជូនអង្គការវិទ្យាស្ថានបើកទូលាយ ។
អង្គការវិទ្យាស្ថានបើកទូលាយប្រកាន់ខ្ជាប់នូវ ការជ្រើសរើសនិងដំណើរការជ្រើសរើសបុគ្គលិកប្រកបដោយលក្ខណៈតម្លាភាព ដើម្បីធានាថា រាល់ការឯកសារដាក់ពាក្យ របស់បេក្ខជនទាំងអស់ត្រូវបានពិនិត្យមើលដោយស្មើភាព ។ ដំណាក់កាលនៃការជ្រើសរើសគឺ៖
- ប្រកាសជ្រើសរើសជាសាធារណៈ តាមកាសែតនិងបណ្តាញអេឡិចត្រូនិចផ្សេងៗ
- ពិនិត្យមើលពាក្យសុំដើម្បីជ្រើសរើសបេក្ខជនជាប់ដំណាក់កាលដំបូង (shortlist)
- ទាក់ទងបេក្ខជនជាប់ដំណាក់កាលដំបូងដើម្បីមកធ្វើតេស្តសរសេរ
- ទាក់ទងបេក្ខជនជាប់ដំណាក់កាលសរសេរដើម្បីមកធ្វើតេស្តផ្ទាល់មាត់
- ចរចារអំពីការងារជាមួយនឹងបេក្ខជនដែលត្រូវបានជ្រើសរើសអោយចូលបំរើការងារ
ប្រភេទនិងដំណាក់កាលនៃតេស្តនីមួយៗ អាចមានការផ្លាស់ប្តូរទៅតាមមុខងារការងារ
និស្សិតសាកលវិទ្យាល័យនិងអ្នកដែលមានសមត្ថភាព ដែលមានទស្សនៈ បេសកកម្ម និងគោលបំណង ដូចនឹងអង្គការវិទ្យាស្ថានបើកទូលាយ ហើយចង់ស្វែងរកបទពិសោធន៍ការងារដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន អាចនឹងត្រូវបានជ្រើសរើសចុះកម្មសិក្សា ប្រសិនបេក្ខជននោះមានផែនការគំរោងច្បាស់លាស់ដែលទាក់ទងនឹងវិស័យខាងក្រោម៖
- គំរោងស្ត្រី " ការផ្តល់អំណាចដល់ស្ត្រីដើម្បីការផ្លាស់ប្តូរក្នុងសង្គម "
- ការសិក្សាតាមរយៈអេឡិចត្រូនិក
- ហិរញ្ញវត្ថុឬរដ្ឋបាល









