Click here if you can't read the Khmer text

ឱកាស​ការងារ ៖ គ្រូបង្គោល

វិទ្យាស្ថាន​បើកទូលាយ​ ជា​អង្គការ​​មិន​មែន​​​រដ្ឋាភិបាល​​​ក្នុង​​ស្រុក​​មួយ​​ មិន​​ស្វែង​​​រក​​​ចំណេញ​ ត្រូវ​បាន​បង្កើត​ឡើង​​​ក្នុង​គោល​​បំណង​​ផ្ដល់​​ព័ត៌មាន​​ មធ្យោបាយ ​​​​និង​​ចំណេះ​ដឹង​ និង​ជំរុញ​ដល់​ការ​ពិភាក្សា​​ក្នុង​​សង្គម ​។​ កម្មវិធី​សំខាន់​ៗ​របស់​អង្គការ​រួម​មាន ៖ កម្មវិធី​ស្ត្រី ​​(Women Empowerment for Social Change) គម្រោង​ផ្ដួច​ផ្ដើម​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​​ (KhmerOS) ការសិក្សា​បើក​ទូលាយ (Open Learning Program) ការ​ចង​ក្រង​វចនានុក្រម​ភាសា​ខ្មែរ​ (Lexicography) និង​ការ​បោះពុម្ពផ្សាយ (Publications) ។

វិទ្យាស្ថាន​បើក​ទូលាយ​​ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​មួយ​រូប ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បំពេញ​​មុខ​តំណែង​ជា​គ្រូ​បង្គោល សម្រាប់​កម្មវិធី​ការ​សិក្សា​បើក​ទូលាយ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​សេចក្ដី​ប្រកាស​ជា​ភាសា​អង់គ្លេស នៅ​ទី​នេះ