
ចូលរួមកិច្ចពិភាក្សាដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា
ដើម្បីចូលរួមអបអរក្នុងទិវាសិទ្ធិនារីអន្តរជាតិ៨មីនា វិបផតថលស្ដីអំពីស្ត្រី http://women.open.org.kh សូមអញ្ជើញ និងសូមលើកទឹកចិត្ត លោក លោកស្រី អ្នកនាង កញ្ញា ចូលរួមក្នុងកិច្ចពិភាក្សាលើមធ្យោបាយទំនាក់ទំនងទាំងបីដែលមានលើវិបផតថលស្ដីអំពីស្ត្រី រួមមាន កំណត់ហេតុបណ្ដាញ វេទិកាលើបណ្ដាញ និងបញ្ជីសំបុត្ររួម ជុំវិញប្រធានបទ «ស្ត្រីចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារសង្គមជាតិ » ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែកុម្ភៈ រហូតដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៩។

ភ្នំពេញ ៖ ដើម្បីស្វះស្វែងរកយុទ្ធសាស្ត្ររួមឲ្យមានប្រសិទ្ធភាពក្នុងការបន្ថយ អំពើហិង្សាលើស្ត្រី ក្រសួងកិច្ចការនារី និងអង្គការវិទ្យាស្ថានបើកទូលាយ ដោយរួមទាំងអង្គការសង្គមស៊ីវិលចំនួន ១០ ផ្សេងទៀតដែលបំពេញការងារស្ត្រី និងសិទ្ធិនៅព្រឹកថ្ងៃទី ១២ មីនានេះបានមកជួបជុំពិគ្រោះយោបល់គ្នាលើបញ្ហានេះ។
ដើម្បីចូលរួមជាមួយពិភពលោកអបអរសាទរខួប លើកទី ៩៩ ឆ្នាំនៃទិវានារីអន្តជាតិ ៨មីនា ក្រសួងកិច្ចការនារីបានរៀបចំការតាំងពិព័រណ៍រួមមួយនៅឯសកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី៤ ខែមីនានេះ ក្រោមប្រធានបទ «រួមគ្នាបង្កើនសក្ដានុពលរបស់ស្ត្រី និងយុវវ័យដើម្បីអភិវឌ្ឍន៍សង្គមជាតិ»។
កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី "ការចូលរួមអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើ ហិង្សាលើស្ត្រី" ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃ ពុធ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយក្រសួងកិច្ចការនារី និងអង្គការវិទ្យាស្ថានបើកទូលាយ ព្រមទាំងអង្គការសហការចំនួន១០ទៀត។ កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើង ក្នុងគោលបំណងដើម្បី ពិភាក្សាឆ្លុះបញ្ចាំងអំពីអំពើហិង្សាលើស្ត្រី បង្ហាញនូវទំនាក់ទំនងរវាងអំពើហិង្សាលើស្ត្រី និងបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា(ICT) ព្រមទាំងពិភាក្សាអំពីតួនាទីនិងយុទ្ធសាស្ត្ររបស់បណ្ដាញ /អង្គការស្ត្រីនិងកិច្ចសហការជាមួយរដ្ឋាភិបាល ក្នុងការចូលរួមអនុវត្តផែនការសកម្មភាពជាតិ ស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ដើម្បីសម្រេច គោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា-គោលដៅ ៣ ស្ដីពីការលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់អំណាចដល់ស្ត្រី។







